សូមស្វាគមន៍មកកាន់រីសតរបស់យើងនៅកំពត
អ្នកនឹងរកឃើញរីសតរបស់យើងនៅក្នុងខេត្តកំពតនៅទិសនិរតីនៃប្រទេសកម្ពុជា។ រីសតនេះស្ថិតនៅលើច្រាំងខាងលិចនៃព្រែកកំពត ចម្ងាយតែពីរគីឡូម៉ែត្រពីក្រុងកំពត។ មានកន្លែងស្នាក់នៅជាច្រើនរាប់ចាប់ពីវីឡាអាងហែលទឹកឯកជន រហូតដល់បន្ទប់ស្វីតដែលមានទេសភាពស្ទឹង។ យើងត្រូវបានគេស្គាល់ដោយសារឯកជនភាព និងប្រណីតភាពដែលផ្តល់ដោយវីឡាឯកជនរបស់យើង ហើយផ្តល់ជូននូវសេវាកម្ម និងបរិក្ខារទំនើបៗ បំផុត។
យើងជាជម្រើសដ៏ល្អឥតខ្ចោះ ប្រសិនបើអ្នកកំពុងស្វែងរករីសតនៅក្នុងខេត្តកំពត។
កាផ្តល់ជូនពិសេសសំរាប់តែអ្នក
មានការផ្តល់ជូនកាន់តែពិសេសសំរាប់ការកក់ផ្ទាល់ រីសតមានបញ្ចុះតម្លៃថ្លៃសម្រាប់អ្នកដែលបានស្នាក់នៅ។
-Early check in ដោយឥតគិតថ្លៃ
-Late check out ដោយឥតគិតថ្លៃ
-កន្លែងហាត់ប្រាណ ស្ទីម និងសូណា ប្រើប្រាស់ដោយឥតគិតថ្លៃ។
កន្លែងស្នាក់នៅរបស់យើង
យើងផ្តល់ជូននូវវីឡាដែលមានអាងហែលទឹក និងបឹងហ្គាឡូឯកជនលំដាប់ខ្ពស់ ដល់ភ្ញៀវជាតិ និងអន្តរជាតិដែលមកលេងខេត្តកំពត។ ក៏ដូចជាវីឡាល្បីៗរបស់យើង យើងក៏មានបន្ទប់ស្វីតធំទូលាយជាច្រើនដែលមាននៅក្នុងអាគារសណ្ឋាគាររបស់យើង ដែលបន្ទប់ទាំងអស់នេះផ្តល់នូវទេសភាពដ៏អស្ចារ្យនៅរីសត និងស្ទឹងកំពតពីយ៉ររបស់បន្ទប់នីមួយៗ។
សូមអានបន្ថែមអំពីជម្រើសកន្លែងស្នាក់នៅនៅកំពតរបស់យើង។
គោលដៅកំពត
កំពតគឺជាទីក្រុងមាត់ស្ទឹងដ៏ស្ងប់ស្ងាត់មួយនៅភាគខាងត្បូងប្រទេសកម្ពុជា។ ត្រូវបានគេស្គាល់ដោយសារទេសភាពដ៏ស្រស់ត្រកាល និងវប្បធម៌បែបសាមញ្ញ, វាត្រូវបានពេញនិយមពីសំណាក់អ្នកធ្វើដំណើរទាំងក្នុង និងក្រៅប្រទេស ហើយឥឡូវនេះត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍ដែលត្រូវតែទៅទស្សនាសម្រាប់ភ្ញៀវទេសចរណ៌គ្រប់រូបមកកាន់ប្រទេសកម្ពុជា។
ខេត្តកំពតគឺជាគោលដៅម្ហូបអារហារដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា ដែលមានដីមានជីជាតិបំផុតរបស់ប្រទេសសម្រាប់ការដាំដុះផលិតផលក្នុងស្រុក សមុទ្រដែលមានភាពសម្បូរបែប និងលក្ខខណ្ឌអាកាសធាតុពិសេស។ ខេត្តនេះជាកន្លែងដើមកំណើតរបស់ម្រេចកំពតដ៏ល្បីលើពិភពលោក ប៉ុន្តែក៏ល្បីល្បាញខាងផលិតអំបិលគ្រួសសមុទ្រ អាហារសមុទ្រពិសេស និងផ្លែឈើ រួមទាំងទុរេនដែលមានក្លិនក្រអូបឈួលខ្លាំងផងដែរ។
សូមអានប្លុករបស់យើងដើម្បីស្វែងយល់ពីអ្វីៗជាច្រើនទៀតដែលត្រូវធ្វើនៅកំពត
ការទទួលទានអារហារ និង ភេសជ្ជៈ
នៅភោជនីយដ្ឋានមាត់ស្ទឹងរបស់យើង មេចុងភៅរបស់យើងចម្អិនមុខម្ហូបទាំងក្នុងស្រុក និងអន្តរជាតិ។ យើងក៏អាចរៀបចំ និងចាត់ចែងព្រឹត្តិការណ៍ជាលក្ខណៈឯកជននៅតាមមាត់ស្ទឹង និងផ្តល់ជូនការទទួលទានអាហារក្នុងបន្ទប់ ដូច្នេះលោកអ្នកអាចរីករាយនឹងអាហាររបស់យើងដោយផាសុខភាព និងឯកជនភាពនៃវីឡាឯកជនរបស់លោកអ្នក។ រីករាយជាមួយស្រាក្រឡុកពិសេសនៅបារអាងទឹករបស់យើងនៅពេលអ្នកសម្រាក និងហែលទឹកនៅក្នុងអាងហែលទឹកទាំងពីរកន្លែងរបស់យើង។
សូមអានបន្ថែមអំពីការពិសារភេសជ្ជៈ និងអាហារនៅភោជនីយដ្ឋានកំពតរបស់យើង។
ការកំសាន្ដផ្សេងៗ
ទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីទីតាំងមាត់ស្ទឹងរបស់យើងដោយជួលម៉ូតូទឹក ទូកកាយ៉ាក់ ឬទូកដើម្បីគយគន់ស្ទឹង។ ម្យ៉ាងវិញទៀត លោកអ្នកអាចខ្ចីកង់ជិះឡើងភ្នំរឺជិះទៅដើរលេងតាមជនបទ និងមើលទិដ្ឋភាពជីវិតនៅជនបទនៅកម្ពុជា។ ជាមួយនឹងភាពទាក់ទាញជាច្រើនទៀតនៅជុំវិញខេត្តកំពត យើងអាចរៀបចំដំណើរកម្សាន្តណាមួយសម្រាប់អ្នកក្នុងអំឡុងពេលស្នាក់នៅរបស់អ្នក។
សូមអានបន្ថែមអំពីសកម្មភាពរបស់យើង និងកន្លែងទាក់ទាញជុំវិញខេត្តកំពត