សកម្មភាព និងកន្លែងទាក់ទាញ
រីករាយនឹងកីឡាលើទឹកនៅតាមដងស្ទឹង ឬធ្វើដំណើរទៅកាន់ទីរួមខេត្តកំពតដែលនៅជិតៗ និងតំបន់ទេសចរណ៍ពេញនិយម។
ធ្វើឱ្យខ្លួនអ្នកមានភាពមមាញឹកនៅពេលថ្ងៃជាមួយនឹងសកម្មភាពជាច្រើន ដើម្បីធ្វើឱ្យដំណើរទស្សនានៅខេត្តកំពតរបស់អ្នកទទួលបានអត្ថប្រយោជន៍ច្រើនបំផុត។ ជាមួយនឹងទីតាំងមាត់ស្ទឹងរបស់យើង យើងមានកីឡាលើទឹកជាច្រើនប្រភេទសម្រាប់ភ្ញៀវប្រើប្រាស់ រួមមាន ម៉ូតូទឹក ទូកកាយ៉ាក់ និងទូកធាក់ដោយឈ្នាន់។ គ្រាន់តែសាកសួរពត៍មានជាមួយក្រុមរបស់យើងណាម្នាក់ អ្នកអាចចាប់ផ្តើមគយគន់ស្ទឹងកំពតបានហើយ។ ត្រលប់មកលើដីវិញ អ្នកអាចខ្ចីកង់ជិះឡើងភ្នំដើម្បីដើរលេងនៅជនបទ ឬដំណើរកម្សាន្តទៅកាន់កន្លែងទាក់ទាញក្នុងតំបន់ រួមមានទឹកធ្លាក់ ចម្ការម្រេច និងស្រែអំបិល ។
រមណីយដ្ឋាននេះមានចម្ងាយតែប៉ុន្មានគីឡូម៉ែត្រពីទីរួមខេត្តកំពតប៉ុណ្ណោះ ដូច្នេះវាងាយស្រួលក្នុងការចែវទូក ឬជិះម៉ូតូទឹក ចុះតាមដងស្ទឹង ដើម្បីគយគន់មើលទីក្រុង និងស្ពានពីមុំពិសេសមួយ។ ធ្វើដំណើរតាមដងទន្លេរទៅមុខបន្តទៀត ស្ទឹងអមដោយដើមដូងដុះសងខាងពត់ពែនឆ្ពោះទៅកាន់ទីជនបទ។ នៅមុនពេលថ្ងៃលិច ស្ទឹងមានភាពរស់រវើកជាមួយនឹងទូកនេសាទដែលចេញដំណើរទៅកាន់សមុទ្រ ហើយបន្ទាប់ពីផ្ទៃមេឃចាប់ផ្តើមងងឹត មានទីតាំងនៅក្បែរៗជាច្រើន ដើម្បីគយគន់មើលសត្វអំពិលអំពែក។
មើលយើងជិះម៉ូតូទឹកឆ្វែលជុំវិញស្ទឹង
ពាក់អាវសង្រ្គោះជីវិតរបស់អ្នក ហើយមើលពួកយើងជិះម៉ូតូទឹកឆ្វែលជុំវិញដងស្ទឹងកំពត។ ទឹកស្ងប់គឺល្អឥតខ្ចោះសម្រាប់កីឡាលើទឹក។
មានកន្លែងទាក់ទាញមួយចំនួនក្នុងចំងាយមួយដែលងាយជិះកង់ទៅដល់។ បត់ស្តាំចេញពីរីសត ហើយធ្វើដំណើរតាមផ្លូវទៅកាន់ព្រែកទឹកឈូ ដែលជាកន្លែងពេញនិយមសម្រាប់អង្គុយទទួលទានអាហារថ្ងៃត្រង់ក្បែរមាត់ស្ទឹង ហើយចុះមុជទឹកក្នុងទឹកដែលកំពុងហូរ។ បត់ឆ្វេង ហើយជិះកង់ចុះពីទីប្រជុំជនឆ្ពោះទៅកាន់កោះត្រី ហើយស្វែងយល់ពីជីវិតដ៏មិនសូវជឿនលឿននៅជនបទកម្ពុជា ឬ គ្រាន់តែជិះកង់កម្សាន្តទៅក្រុងកំពត និងត្រឡប់មកវិញ។ ប្រសិនបើអ្នកជ្រើសរើសមធ្យោបាយធ្វើដំណើរដោយប្រើម៉ាស៊ីន នោះអ្នកអាចទៅដល់កន្លែងទាក់ទាញជាច្រើនជុំវិញខេត្តកំពត។
មិនថាអ្នករីករាយនឹងការប្រញាប់ប្រញាល់ ដែលកើតចេញពីការជិះជុំវិញស្ទឹងដោយប្រើម៉ូតូទឹក ការចែវទូកលេងតាមបណ្តាយទឹកខ្សែទឹកក្នុងទូកកៃយ៉ាក់ ឬជិះកង់តាមផ្លូវលំនៅជនបទ យើងមានសកម្មភាពជាច្រើនដែលសាកសមនឹងអ្នកគ្រប់គ្នា។
ប្រសិនបើអ្នកចង់បានថ្ងៃឈប់សម្រាករបស់អ្នកឱ្យមានភាពស្ងប់ស្ងាត់ជាងភាពស្វាហាប់ នោះអ្នកអាចរីករាយជាមួយនឹងអ្វីគ្រប់យ៉ាងដែលរីសតផ្តល់ឱ្យ រួមទាំងអាងហែលទឹកទាំងពីររបស់យើង និងតំបន់ឆ្នេរមាត់ស្ទឹង ដែលល្អឥតខ្ចោះសម្រាប់ការសម្រាកកាយ និងគ្រាន់តែក្នុងរីករាយនឹងបរិយាកាស។
ស្វែងរកកន្លែងទាក់ទាញជុំវិញ
សូមអានអត្ថបទប្លុករបស់យើង ដើម្បីស្វែងយល់អំពីអ្វីជាច្រើនទៀតដែលត្រូវធ្វើនៅកំពត ឬធ្វើដំណើរមួយថ្ងៃទៅមាត់សមុទ្រក្នុងខេត្តកែប។