ដំណើរកម្សាន្តទៅកាន់ឆ្នេរកែប

ការធ្វើដំណើរទៅខេត្តកែបដែលនៅជិតខាងមួយថ្ងៃក៏ជាតម្រូវការសម្រាប់អ្នកទៅលេងកំពតដែរ។ ការធ្វើដំណើរខ្លី ២៥ គីឡូម៉ែត្រនឹងនាំអ្នកទៅកាន់ទីប្រជុំជនមាត់សមុទ្រនៃខេត្តកែប ដែលល្បីល្បាញដោយសារក្តាមម្រេចដែលត្រូវតែសាកភ្លក្សរសជាតិ។

ក្តាមម្រេចកំពត

ម្ហូបល្បីបំផុតរបស់ខេត្តកែបគឺ ក្តាមម្រេច។ មុខម្ហូបក្តាមដែលទើបតែចាប់បានស្រស់ៗឆាជាមួយម្រេចខ្ចីកំពត។ នៅក្បែរផ្សារក្តាមមាត់ទឹក អ្នកនឹងឃើញភោជនីយដ្ឋានជាច្រើនដែលចម្អិនគ្រឿងសមុទ្រ និងក្តាមដ៏ល្បីល្បាញឆាជាមួយគ្រាប់ម្រេចខ្ចី – ជ្រើសរើសម្រេចកំពតស្រស់ៗ ដែលដាំដុះក្នុងស្រុក។ កុម្ម៉ង់ចានធំមួយ ហើយចែកគ្នាញ៉ាំ ប៉ុន្តែកុំពាក់អាវពណ៌សដែលល្អបំផុតរបស់អ្នក – ការបំបែកសំបកក្តាមដើម្បីយកសាច់ក្តាម អាចប្រឡូកប្រឡាក់បន្តិច។

ឆ្នេរកែប

ហែលទឹកសមុទ្រ ឬអង្គុយលេងនៅឆ្នេរកែប និងរីករាយជាមួយធម្មជាតិជុំវិញ។ ផ្លូវមាត់សមុទ្រមានកន្លែងអង្គុយរាប់មិនអស់ កុម្ម៉ង់អាហារ ហើយទទួលទានក្នុងបរិយាកាសលំហែកាយ។ ប្រសិនបើអ្នកជ្រើសរើសហែលទឹក ទីនោះមានទឹកផ្កាឈូកសាធារណៈនៅមាត់ឆ្នេរ ដែលត្រូវបង់ថ្លៃតិចតួច អ្នកអាចលាងជម្រះកាយចេញនៅពេលក្រោយ។ ជាទូទៅ ទឹកស្អាត និងជាទីមនោរម្យក្នុងការហែលលេងកម្សាន្ត។

កោះទន្សាយ

ប្រសិនបើអ្នកស្នាក់នៅយូរបន្តិច អ្នកក៏អាចធ្វើដំណើរមួយថ្ងៃតាមទូកទៅកាន់ទឹក និងឆ្នេរសមុទ្រដ៏បរិសុទ្ធនៃកោះទន្សាយ។ គ្រាន់តែឡើងនៅកំពង់ផែសាឡាងឆ្លងកាត់ឆ្នេរសមុទ្រ ហើយរកទូកដឹកអ្នកទៅកោះ នោះគេនឹងនាំអ្នកត្រឡប់មកវិញនៅពេលក្រោយក្នុងថ្ងៃតែមួយ។

ឧទ្យានជាតិកែប

ឧទ្យានជាតិកែបគឺជាតំបន់ព្រៃភ្នំដែលអាចមើលឃើញឆ្នេរសមុទ្រ ហើយកំពុងពេញនិយមសម្រាប់ការដើរលេងក្នុងបរិយាកាសធម្មជាតិ។ ផ្លូវឡើងភ្នំមានស្លាកសញ្ញាបង្ហាញល្អ និងងាយស្រួលដើរតាម ប៉ុន្តែត្រូវត្រៀមខ្លួនដើម្បីចំណាយពេលពីរបីម៉ោងទាំងបែកញើសដើម្បីតាមផ្លូវរបស់អ្នក។

អ្នកអាចរីករាយនឹងថ្ងៃរបស់អ្នកនៅកែបពីកន្លែងស្នាក់នៅរបស់អ្នកនៅទីនេះនៅរីសត Castle Bayview ។ ប្រសិនបើអ្នកមិនមានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនរបស់អ្នកទេ គ្រាន់តែសុំឱ្យយើងជួយរៀបចំការធ្វើដំណើរមួយថ្ងៃសម្រាប់អ្នក។

ធ្វើការកក់

សូមបំពេញទម្រង់បែបបទនេះ ដើម្បីធ្វើការសាកសួរអំពីការកក់ ឬទាក់ទងមកយើងខ្ញុំដោយផ្ទាល់តាមរយៈ info@castlebayview.com+855 85 62 66 22 / +855 16 62 66 22 ដើម្បីសាកសួរសួរអំពីភាពទំនេរ និងតំលៃរបស់យើង។ យើងចង់ឱ្យភ្ញៀវកក់ដោយផ្ទាល់ជាមួយយើង ដូច្នេះក្រុមរបស់យើងចង់ឮពីអ្នក។